(ខេត្តឧត្តរមានជ័យ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រវាងរថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-6675 បានបុកពីក្រោយរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ ។
ជនរងគ្រោះជាអ្នកបើកបររថយន្តអាល់ហ្វាតមានឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភ័ណ្ឌ បានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែករថយន្តអាល់ហ្វាត បានបើកបរក្នុងល្បឿនលឿន មិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពផង នៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយយ៉ាងខ្លាំង ។
ក្នុងករណីនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឱ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍នេះ ៕
លោកស្នងការរងខេត្តឧត្តរមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត
បញ្ចូលដោយ -
4/22/2025
ពាក្យគន្លឹះ: