ឃាត់ខ្លួនក្មេងទំនើង ០៨នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក)

CPN News
បញ្ចូលដោយ -
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង០២ក្រុម បង្កហិង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន ០៦នាក់ (ក្រុមGirlហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន ០២នាក់ (ក្រុមGirlដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។

ក្មេងទំនើងឃាត់ខ្លួនរួមមាន៖

*ភាគីក

១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី។

២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី។

៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី។

៤- ឈ្មោះ តឹង សុធា ភេទស្រី។

៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស។

៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី។

*ភាគីខ

១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី។

២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។

វត្តុតាងចាប់យក: ទូរស័ព្ទដៃចំនួន០៨គ្រឿង និងម៉ូតូចំនួន០២គ្រឿង ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕