ជនសង្ស័យដែលឃាត់ខ្លួនចំនួន ៥នាក់ រួមមាន៖
១-ឈ្មោះ HAN CHONG (ហាន ចុង) ភេទប្រុស ជនជាតិចិន (ជនដៃដល់កាន់អាវុធ AK 47 បាញ់ ១គ្រាប់) ។
២-ឈ្មោះ LIU YONGJIE (លូ យ៉ុងជៀ) ភេទប្រុស ជនជាតិចិន (ជនដៃដល់កាន់អាវុធ AK 47) ។
៣-ឈ្មោះ ZHU DACHUN (ស៊ូ ដាឈុន) ភេទប្រុស ជនជាតិចិន (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ) ។
៤-ឈ្មោះ DENG TIAN MING (តេង ទៀន ម៉េង) ហៅ អឺម៉ ភេទប្រុស ជនជាតិចិន (ជនដៃដល់យកកាំបិតចាក់លើឈ្មោះ HAN CHONG ) (ហាន ចុង) ។
៥-ឈ្មោះ LI ZIYUAN (លី ហ្សីយាន) ភេទប្រុស ជនជាតិចិន ។
វត្ថុតាងចាប់យក៖ គ្រាប់កាំភ្លើងប្រភេទ AK មិនទាន់ផ្ទុះ ចំនួន ១គ្រាប់, ការ៉ុង ពណ៌ស ចំនួន ១, អាវុធខ្លីគ្មានម៉ាក (ក្លែងក្លាយ) ពណ៌ខ្មៅ ចំនួន ១ដើម និងគ្រាប់ចំនួន ៣គ្រាប់ (ជ័រ), អាវុធវែង ម៉ាក AK 47 ចំនួន ២ដើម, គ្រាប់អាវុធវែង និងខ្លី សរុបចំនួន ៥៩គ្រាប់, ខោជើងខ្លី ចំនួន ១, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-7210, រថយន្តម៉ាក TOYOTA LEXUS RX330 ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-2304 ចំនួន ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕