ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ យ.យ ភេទស្រី ។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានយកគណនីធនាគាររបស់អ្នកស្គាល់គ្នា ដើម្បីទទួលប្រាក់ពីមេខ្លោង ដោយទទួលបាននូវកម្រៃជើងសាររាល់ការទទួលប្រាក់ម្ដងៗ ដែលប្រាក់ទាំងអស់នោះ ទទួលបានពីការឆបោកក្រោមរូបភាពខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះសន្ន ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាបក្ខពួកដទៃទៀត ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបញ្ឈប់រាល់សកម្មភាពផ្ដល់គណនីធនាគារផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ ឬគ្រប់គ្រង តាមរយៈការជួលទិញលក់ ឬឱ្យខ្ចីជាដើម ព្រោះអាចប្រឈមនឹងបទផ្សំគំនិត និងទទួលផលពីបទល្មើស ៕