ជាក់ស្តែង កាលពីពេលថ្មីៗនេះជនសង្ស័យ បានចូលបន្លំលួចម៉ូតូមួយគ្រឿងរបស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ០០ នាទី បានសម្រេច និងធ្វើសកម្មភាពលួចនិងប្លន់យ៉ាងសកម្មនៅខេត្ដចំនួន៣ និងក្រុង១ រួមមានខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងក្រុងភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ក្រុមចោរលួច ចោរប្លន់ និងក្រុមទទួលទិញផលចោរកម្មទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយនឹងបន្តរបញ្ជូនទៅសាលាតំបូងខេត្ដជាបន្តទៀត ដើម្បីកាត់ទោសក្រុមចោរទាំងនេះទៅតាមនីតិវិធី៕