សមត្ថកិច្ចនគរបាលស្រុកបាណន់ ចាត់វិធានការក្តៅចំពោះក្រុមបង្ហោះម៉ូតូនៅមូលដ្ឋាន

CPN News
បញ្ចូលដោយ -
(បាត់ដំបង) ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីងបង្ហោះម៉ូតូបង្កឱ្យការប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន ចំនួន ០៣នាក់ និងម៉ូតូចំនួន ០២គ្រឿង បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលផ្តល់មកអំពីបញ្ហានេះនៅភូមិសាស្រ្តឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្មេងទំនេីងទាំង ០៣នាក់នេះ សមត្ថកិច្ចបានធ្វេីការអប់រំ ណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះម៉ូតូបន្តទៀត ដោយដកហូតម៉ូតូទាំង ០២គ្រឿង មករក្សាទុកនៅអធិការដ្ឋាន រយៈពេល ០៣ខែ នឹងឱ្យអាណាព្យាបាលមកធានាទៅលំនៅដ្ឋានវិញដេីម្បីអប់រំបន្ត។

តាមរយៈទិដ្ឋភាពនេះ សូមយុវជនទាំងឡាយកុំយកតម្រាប់តាមពួកគេឱ្យសោះ ព្រោះទង្វេីខាងលេី បានប៉ះពាល់សណ្តាប់ធ្នាប់សង្គមនិងខូចខាតពេលវេលាកិត្តិយសខ្លួននិងក្រុមគ្រួសារផង សូមខិតខំសិក្សារៀនសូត្រ ក្លាយជាសិស្សល្អនិងកូនល្អ៕