សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនក្មេងទំនេីងចំនួន ០៣នាក់ ក្រោយធ្វេីសកម្មភាពកាប់បំផ្លាញម៉ូតូគូរទំនាស់ជាការសងសឹក

CPN News
បញ្ចូលដោយ -
(បាត់ដំបង) ៖ កាលីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង ឃាត់ខ្លួនក្រុមក្មេងទំនេីងដែលធ្វេីសកម្មភាពហិង្សាកាប់បំផ្លាញ ម៉ូតូរបស់អ្នកដទៃ ចំនួន ០៣នាក់ អនុវត្តតាមច្បាប់ក្រោយការសាកសួរស្រាវជ្រាវរួចរាល់។

ប្រតិបត្តិការនេះ បានធ្វេីឡេីងបន្ទាប់ពីទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីនេះកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈមានក្រុមក្មេងទំនេីងពី ០៥ ទៅ ០៦នាក់ ជិះម៉ូតូធ្វេីសកម្មភាពកាប់ទៅលើម៉ូតូជនរងគ្រោះនៅចំណុច វាលស្រែបឹងអំពិល ក្រុមទី២៥ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូរួចផ្តាច់យកផ្លាកលេខជិះគេចខ្លួនបាត់។

ការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានសម្ភារៈតាងរួមមានៈ
-កាំបិតចំនួន០១ដើម
-ផ្លាកលេខម៉ូតូចំនួន០១(របស់ជនរងគ្រោះ)។

សមត្ថកិច្ចនគរបាលស្រុក បានបញ្ជាក់ថា តាមចម្លេីយក្រុមបង្កហេតុថា ពួកគេធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកហេីយថ្ងៃនេះគេតាមបង្កការសងសឹកវិញបែបនេះតែត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន។

សូមបញ្ជាក់ថា ពីពេលនេះតទៅករណីបង្កដោយក្រុមក្មេងទំនេីងនៅតាមមូលដ្ឋាន មិនមានការលេីកលែង អនុគ្រោះនោះទេ ពោលគឺត្រូវចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕