អាគារគន្ធបុប្ផា សីហមុនី មុនិនាថបានទទួលព្យាបាលកុមារផ្នែកសង្គ្រោះបន្ទាន់កំរឹតខ្ពស់

CPN News
បញ្ចូលដោយ -


ភ្នំពេញ: នៅថ្ងៃទី ១ សីហា ២៩២៤នេះមន្ទីរពេទ្យគន្ធបុប្ជាបានអបអរសាទរ ខួប៥ឆ្នាំ នៃអាគារគន្ធបុប្ផាសីហមុនី មុនិនាថនៃមន្ទីរពេទ្យគន្ធបុប្ផាទី១ ដែលបានសម្ពោធដាក់ឲ្យដំណើរការ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ-ហ្លួងម៉ែ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩-២០២៤ក្នុងរយ:ពេល៥ឆ្នាំនៃប្រតិបត្តិការនៅអាគារគន្ធបុប្ផា សីហមុនី មុនិនាថ" បានទទួលព្យាបាលកុមារផ្នែកសង្គ្រោះបន្ទាន់កំរឹតខ្ពស់ បានចំនួន ៣៨៨១នាក់វះកាត់ជំងឺបេះដូងពីការ បានចំនួន ១៩៧០នាក់បើគ្មានអាគារវះកាត់សង្រ្គោះបន្ទាន់នេះទេ កុមារទាំងនោះ ពុំមានសំណាងបានរស់រានមានជីវិតឡើយទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅចៅទួតទាំងអស់គ្នា សូមក្រាបថ្វាយបង្គំ និងអរព្រះរាជគុណ ថ្វាយចំពោះព្រះមហាក្សត្រ និងហ្វូងម៉ែ ជាអម្ចាស់និងឧទ្ទិសព្រះគុណូបការៈនៃព្រះបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដែលតែងតែយកចិត្តទុកដាក់និងគាំទ្រគន្ធបុប្ផាសូមអរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានកិត្តិយស-ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតនិងកតញ្ញុតាដ៏ជ្រាលជ្រៅ និងអរគុណមូលនិធិគន្ធបុប្ផាស្វីស 




ពាក្យគន្លឹះ: