មន្ត្រីជំនាញចុះពិនិត្យស្ថានភាពកាយប្រឡាយពង្វាងទឹកពីព្រែករទាំង៩០

CPN News
បញ្ចូលដោយ -


កណ្តាល+តាកែវ: តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីនាំទឹកទៅបឹងជើងលោង ក្នុងភូមិសាស្ត្រខេត្តកណ្តាលនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យភាពរំដោះទឹក ពង្វាងទឹកនៅតាមព្រែក ប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពកាយប្រឡាយពង្វាងទឹកពីព្រែករទាំងតាមប្រឡាយ៩០ តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីនាំទឹកទៅបឹងជើងលោង ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងពិនិត្យស្ថានភាពទឹកតាមប្រឡាយពង្វាងទឹកពីប្រឡាយ៧៨ ហូរទៅកាន់ទន្លេបាទី និងប្រឡាយហនុមាន ក្នុងខេត្តតាកែវសូមជម្រាបថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការឯកភាពពីអាជ្ញាធរខេត្តកណ្តាលបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន ពីតំបន់ដែលរងការគំរាមកំហែង និងជន់លិច។







ពាក្យគន្លឹះ: