ស្វាយរៀង: ច្រកព្រំដែនបុសមនស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀងរហូតមកដល់ពេលនេះ កាន់តែមានសភាពគឃ្លើនក្នុងការដែលសមត្ថកិច្ចឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឲ្យនាំចូលទំនិញដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ដោយគ្រាន់តែទាក់ទងគ្នាតាមទូរសព្ទ។ គេរាយការណ៍ថា ជនដែលមានឥទ្ធិពលក្នុងការបើកបារាស់ច្រកព្រំដែនឲ្យឈ្មួញដឹកទំនិញចូលនោះគឺលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនបុសមន ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀងនោះឯង។ ទំនិញដែលសមត្ថកិច្ចផ្ទៃក្នុងប្រទេស បង្ក្រាបមិនចេះអស់នោះគឺសាច់បង្កកសមត្ថកិច្ចស្ថាប័នផ្សេងៗនៅច្រកព្រំដែនបុសមន ឱ្យដឹងថា លោក ភួង ណារិន្ទមិនញញើតក្នុងការប្រើតួនាទី និងអំណាចដើម្បីប្រមូលលុយនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅសាលាខេត្តនិងស្នងការនគរបាលខេត្តស្វាយរៀង ។ អំពើពុករលួយរបស់លោក ភួង ណារិន្ទ អាចប្រព្រឹត្តទៅដោយរលូនរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺមានកិច្ចសហការយ៉ាងស៊ីសង្វាក់គ្នា ពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់បុសមន ផងដែរ។ ជាពិសេសទៀតនោះមានការផ្ដាំផ្ញើ ពីមន្ត្រីនៅសាលាខេត្តស្វាយរៀង ដូច្នេះជាការចែកផលប្រយោជន៍គ្នា ប៉ុន្តែយ៉ាងណាក៏ដោយ លោក ភួង ណារិន ក្នុងនាមជាប្រតិបត្តិករផ្ទាល់ ទទួលបានចំណែកច្រើនជាងគេប្រភពបានឲ្យដឹងថា ថ្មីៗនេះសមត្ថកិច្ចនៅច្រកបុសមន បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ, បង់ពន្ធមិនគ្រប់ ពិសេសគ្រឿងឧបភោគ បរិភោគ ដូចជាសាច់បង្កកជាដើមដោយមិនចាំបាច់មានការត្រួតពិនិត្យអ្វីនោះទេ។ ប្រភពខ្សឹបថា បញ្ហាសាច់បង្កកគឺជាប្រភពចំណូលដ៏សំខាន់របស់ពួកមន្ត្រីនៅច្រកបុសមន ដែលរួមទាំងការ ទទួលខុសត្រូវរបស់លោក ភួង ណារិន្ទ នោះផង។ ដូច្នេះតាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់ សាច់បង្កកគ្រប់ប្រភេទពីប្រទេសវៀតណាមយ៉ាងគំហុកគឺ លោក ភួង ណារិន្ទ ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ បញ្ហាទាំងនេះ គេមិនដែលឃើញថ្នាក់ដឹកនាំខេត្តស្វាយរៀង ក៏ដូចជាលោកស្នងការនគរបាលខេត្តមានប្រតិកម្មឬហៅលោក ភួង ណារិន្ទ សួរនាំម្ដងណាឡើយ។ ប្រការនេះកាន់តែធ្វើឲ្យលោក ភួង ណារិន្ទ បានចិត្តក្រុមឈ្មួញរកស៊ីដឹកទំនិញនិយាយថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេក។ មិនតែប៉ុណ្ណោះ រាល់ការបង់លុយរបស់ពួកគាត់ មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មាននរណាអាចរំលងលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមនបានទេ។ ក្រៅពីបង់លុយឲ្យសមត្ថកិច្ចនៅ ច្រកព្រំដែនហើយ ក៏នៅមានសមត្ថកិច្ចតាមដងផ្លូវច្រើនស្អេកស្កះទៀត ដែលក្រុមអ្នករកស៊ីមិនអាចគេចផុតបាននោះឡើយប្រភពរាយការណ៍ថា នៅច្រកព្រំដែនបុសមន បណ្ដាជនវៀតណាមចេញចូលជាធម្មតា ដោយមិនចាំបាច់មានការត្រួតពិនិត្យអ្វីឲ្យបានម៉ត់ចត់នោះឡើយ។ ជាមួយគ្នានេះដែរ ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកបុសមន ជាប្រភពចំណូលដ៏សំខាន់របស់លោក ភួង ណារិន្ទ ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ។ដូច្នេះហើយ ក្រសួងមហាផ្ទៃគួរបើកការស៊ើបអង្កេតចំពោះករណីខាងលើនេះពីព្រោះថា បើរង់ចាំឲ្យរដ្ឋបាលខេត្តស្វាយរៀងភ្ញាក់រលឹកនោះ ដូចជាមិនងាយទេ។ ពីព្រោះ មន្ត្រីនៅរដ្ឋបាលខេត្តស្វាយរៀង ត្រូវគេខ្សឹបថា មានខ្សែរយៈជាមួយនឹងលោក ភួង ណារិន្ទ នេះដែរ៕
លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន ភួង ណារិន្ទ ឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ
បញ្ចូលដោយ -
7/31/2024
ពាក្យគន្លឹះ: