តំណាងអយ្យការសម្រេចចោទប្រកាន់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និង គ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។