កងពលតូចថ្មើរជើងលេខ៥២ បានទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បើកចែកជូនយោធិនគ្រប់រូបទូទាំងកងពលតូចថ្មើរជើងលេខ៥២។

CPN News
បញ្ចូលដោយ -


បាត់ដំបង: ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥២ បានធ្វើពិធីទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម  ប៊ុនថាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់កងកម្លាំងប្រដាប់អាវុធចំនុះទិសទីស៣ យោធភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២។

ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភ អាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ច នៅរដូវវស្សា។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំង នូវគុណបំណាច់ដ៏ជ្រាវជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព-ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ។ សូមគោរពជូនពរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ  អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ទី សុខា នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ បានឧបត្ថមស៊ីម៉ងត៍ ចំនួន៥តោន ដល់កងពលតូចថ្មើរជើងលេខ៥២ផងដែរ៕


















ពាក្យគន្លឹះ: