លោក ឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករដូង បើកដៃឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ.!

CPN News
បញ្ចូលដោយ -

 


 14/05/2025

ស្វាយរៀង ៖ប្រភពស្និទ្ធនឹងលោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក បានឲ្យដឹងថា លោក ឆេង សាវិន មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុក រលួយ ដោយសារមានមេគយធំៗ នៅខេត្តស្វាយរៀង ជាខ្នងបង្អែកដ៏រឹងមាំ។ប្រសិនបើគ្មាន មេគយ នៅនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ជាបង្អែកនោះទេលោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារតំបនព្រំដែនដូង មិនហ៊ានបើកដៃឲ្យឈ្មួញនិងអាជីវករនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ផ្សេងៗជាច្រើនប្រភេ ទ ចូលមកខ្មែរតាមច្រកទ្វារតំបន់ ព្រំដែនដូង បានឡើយហើយ មន្រ្តីគយច្រកនេះអោយបង់លុយជាការស្រេចមិនចាំបាច់ត្រួតពិនិត្យអ្វីទាំងអស់។


ហេតុនេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង ព្រោះភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូងត្រូវបានលាតត្រដាងជាបន្ត បន្ទាប់។ មេឈ្មួញធំៗ និងអាជីវករ ដែលនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកទ្វារតំបន់ ព្រំដែនដូង បាន ត្អូញត្អែរថា ពួកគាត់រកសុីសព្វថ្ងៃ នៅសល់កម្រៃតិចតួចណាស់ ដោយ ហេតុថាលោក ឆេង សាវិន មេគយប្រចាំច្រកមួយនេះគាបយកលុយលើតុក្រោមតុ តាមការកំណត់មិនអាចតវាបាន តាមរបៀបពុករលួយ។


ប្រភពបានបន្តទៀតថា គ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយ លោក ឆេង សាវិន នោះទេ ហើយ លោក ឆេង សាវិន តែងតែប្រើឈ្មោះ មេគយ ធំៗ  នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួន។បច្ចុប្បន្នឈ្មួញ និងអាជីវករ អាចធ្វើសកម្មភាពនាំចូលទំនិញ

ពី ប្រទេសវៀតណាមតាមច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងគគ្រឹក គគ្រេង រីឯលោក ឆេង សាវិន មេការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូង មិនបានត្រួតពិនិត្យឲ្យ បានត្រឹមត្រូវនោះទេ។


បេីតាមការបង្ហើបពីមន្ត្រីនៅច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារតំបន់ ព្រំដែនដូង កើតឡើងយ៉ាងពេញបន្ទុក។

ជាងនេះទៀតនោះភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ លោក ឆេង សាវិន ឃុបឃិត ជាមួយឈ្មួញវៀតណាម និងឈ្មួញខ្មែរ ដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ប្រព្រឹត្តទៅយ៉ាងរលូន ដែលល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕