សមត្ថកិច្ចបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ៩នាក់ បញ្ជូនទៅតុលាការ

CPN News
បញ្ចូលដោយ -
(សៀមរាប) ៖ សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ករណីលេងល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ នៅត្រង់ចំណុចវាលស្រែ ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប កម្លាំងនគរបាលជំនាញនៃស្រុកពួក បានសហការគ្នាចុះបង្ក្រាប រហូតឈានដល់ឃាត់ខ្លួនមនុស្ស ៩នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិឃុំខាងលើ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមអ្នកលេងជល់មាន់ សរុបចំនួន ៩នាក់ រួមមាន៖

*១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

*២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

*៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងជាប់ជាមួយម៉ូតូ ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F-4181 ។

*៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល ។

*៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C-3598 ។

*៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

*៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប ។

*៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប ។

*៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ច បានបន្តថា វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតបានមាន សត្វមាន់ជល់ចំនួន ៩ក្បាល ចង្ក្រានហ្គាស២ ធុងដាក់ទឹក៣ ធុងទឹកកក១ រទេះរ៉ឺម៉កកែច្នៃ១ សង្វៀនជល់មាន់ចំនួន២ និងម៉ូតូសរុបចំនួន ២០គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕