សមត្ថកិច្ច ចុះស្រាវជ្រាវបង្ក្រាប សំបុកចោរលួចម៉ូតូ១ក្រុម និងឃាត់ខ្លួនបានមនុស្ស៤នាក់!

CPN News
បញ្ចូលដោយ -

 


(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី 12 ខែឧសភា ឆ្នាំ2025 កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តព្រៃវែងសហការកម្លាំងនគរបាលជំនាញអធិការដ្ឋានស្រុកបាភ្នំ ចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ករណីចោរកម្ម (លួចម៉ូតូ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយបានឃាត់ខ្លួនជនសង្ស័យ : មានគ្នា4នាក់៖

1/: ឈ្មោះ យាក ផល្លី ភេទប្រុស អាយុ33ឆ្នាំ ភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ជនដៃដល់) ឃាត់ខ្លួនបាន

2/: ឈ្មោះសំ អុល ភេទប្រុស អាយុ41 ឆ្នាំ ភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង(ជនដៃដល់លួចម៉ូតូនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនបាន

3/: ឈ្មោះញ៉ឹប ធឿន ភេទប្រុស អាយុ32 ឆ្នាំ កំណើតភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ទទួលផលចោរកម្ម) ឃាត់ខ្លួនបាន

4/:ឈ្មោះ អ៊ូ ហុងលី ភេទប្រុស អាយុ36 ឆ្នាំ ភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ទទួលផលចោរកម្ម) ឃាត់ខ្លួនបាន

ក្នុងនោះរួមនឹងវត្ថុតាងដូចជា :ម៉ូតូ5 គ្រឿង

1: ម៉ាកវ៉េវពណ៏ក្រហម លេខតួFB11 .OM 1002399 ពាក់ផ្លាកលេខព្រៃវែង1Y0784ជារបស់ជនរងគ្រោះ

2: ម៉ូតូម៉ាកសង់ ពណ័ខ្មៅសេរី2008ដោះកាបាំង ពាក់ផ្លាកលេខភ្នំពេញ1.O.1960 វត្ថុតាងដែលលួចពីខេត្តកំពង់ចាម

3: ម៉ូតូម៉ាកសង់ពណ៏ខ្មៅសេរី019ឡើងតែម022 ពាក់ផ្លាកលេខភ្នំពេញ1JS4638 (ជាមធ្យោបាយជិះធ្វើសកម្មភាពលួច)

4:ម៉ូតូម៉ាក អៃខុន ពណ៏ ស ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1S1795 (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម)

5: ម៉ូតូម៉ាកគុបមូលពណ៏ពងមាន់គ្មានផ្លាកលេខ (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម)

_ ដែកប្រដាប់កាច់ ក ម៉ូតូចំនួន1

_ជង្ជីងថ្លឹងថ្នាំចំនួន1

_ម្សៅក្រាមពណ៏ ស សង្ស័យជាសារធាតុញៀនចំនួន3កញ្ចប់ កញ្ចប់តូច2 កញ្ចប់ធំល្មមចំនួន1

_ប្រដាប់ជក់ចំនូន1


បច្ចុប្បន្ន ជនសង្ស័យទាំង 4នាក់ កំពុងត្រូវបានឃាត់ខ្លួននៅកន្លែងអធិការដ្ឋាននគរបាលស្រុកបាភ្នំដើម្បីសាកសួរនិងបន្តនិតិវិធី៕