នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្ត ៣គ្រឿង ម៉ាក SSANGYONG ISTANA ទាំងអស់ ។
រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង ៤៨.០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តទី២ ដឹកស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង ៤៥.០០០គ្រាប់ ឃាត់លើផ្លូវក្រវាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
និងរថយន្តទី៣ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០.០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
រថយន្តទាំង៣ បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើ មករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ៕