អ្នកនាំពាក្យ ACU ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើស ចំនួន៣

CPN News
បញ្ចូលដោយ -


ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើសចំនួន៣ ទី១. ប៉ុនប៉ងសូកប៉ាន់ ២. ប្តឹងបរិហារដោយភូតកុហក និងទី៣. ចេតនាក្នុងការសូកប៉ាន់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងលោកសម្បត្តិ កុសល ហើយ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ទៅសាលាដំបូងខេត្តសៀមរាប។

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការព្រឹត្តអំពើពុរលួយរឿងស៊ីសំណូលសូកប៉ាន់ នៃការជ្រើសរើសនគរបាលចូលក្រមខណ្ឌមន្ត្រីរាជការ។

ពាក្យគន្លឹះ: