រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គួរដាក់មន្រ្តីជំនាញ អង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ មានសិទ្ធិអំណាចបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ឆ្លងដែនទៅប្រទេសវៀតណាមតាមរថយន្តធុនធំយ៉ាងគំហ៊ុក ទាំងយប់ទាំងថ្ងៃ.! 16/05/2025

CPN News
បញ្ចូលដោយ -

 


ប្រភពពីអាជីវករក៏ដូចជាក្រុមឈ្មួញ បានបញ្ជាក់ថា រថយន្តធុនធំយីឌុបប្រភេទវ៉េអង ដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធ នៅជិតចំណុចខ្សែរបន្ទាត់ព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញ នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តឈ្មួញវៀត ណាមឆ្លងដែនមកដឹកទំនិញទៅប្រទេសវៀត ណាម យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកមួយនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។ មួយរយៈ ចុង ក្រោយ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាម ចាប់ពីដើមខែវិច្ឆិការ រហូតដល់បច្ចុប្បន្ន នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ាងពេញបន្ទុក ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញវៀតណាមហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។


អាជីវករក៍ដូចជាប្រជាពលរដ្ឋ ក្នុងភូមិសំយ៉ោង បានបង្ហើបឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជា ច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត ត្រូវគេសង្ស័យ

ថាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុងមួយថ្ងៃៗ ចាប់ពី០៥ ទៅ ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះឡើយ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងទៀតគេបង្កប់ខាងក្នុងទៃបិទជិតហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តឈ្មួញវៀតណាម និងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាមយ៉ាងសុខស្រួលបំផុត។


តាមប្រជាពលរដ្ឋក៍ដូចជាអាជីវករ នៅជិតខ្សែរបន្ទាត់ព្រំដែន បានបញ្ជាក់ឲ្យដឹងទៀតថា ឡានដឹកទំនិញចំណុះ៤៥តោន ទៅ ៥០តោន ចូលចតផ្ទេរទំនិញនៅច្រករបៀងសំយ៉ោង បន្ទាប់មកក៏មានរថយន្តវៀតណាម និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក មកផ្ទេរដឹកឆ្លងដែនចូលទៅប្រទេសវៀតណាម

ដោយ រលូនយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេង ទ្រហឹងអឹងកងចាប់ពីម៉ោង៥:៣០នាទីល្ងាច រហូតដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ច្រករបៀងព្រំដែនសំយ៉ោង ហ៊ានប៉ះពាល់នោះទេ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការនគរបាលខេត្តស្វាយរៀងទេដឹង? ។


ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ.ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមនឹងឧត្តមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមេត្តាត្រួតពិនិត្យឡេីងវិញខ្លះផង នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក រស់ ភឿន បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងសំយ៉ោងយ៉ាងពេញបន្ទុក មិនទាន់មានស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់ឡើយ។