រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

CPN News
បញ្ចូលដោយ -

លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៣ ជាមួយ​ភាគីថៃ ​ក្រោម​អធិបតីភាព​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។


១. លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។


២. អនុស្សរណៈ​នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ។


៣. កិច្ចព្រមព្រៀង ស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលចុះហត្ថលេខារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕











ពាក្យគន្លឹះ: