ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកដងទង់

CPN News
បញ្ចូលដោយ -

(ខេត្តកំពត) ៖ នៅថ្ងៃពុធ ទី២៣ ខែមេសា​ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ នៅបរិវេណវត្តសិរីជ័យមានលក្ខណ៍។


ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាភិបាលស្រុក អភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋប្រមាណ​ ៨៥០នាក់។ 


យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះស្ថិតក្នុង ភូមិល្អាង ឃុំល្អាង​ ភូមិស្នោរតូច និង​ ភូមិពន្លៃ ឃុំអង្គរមាស​ ស្រុកដងទង់ ខេត្តកំពត សរុបមានចំនួន ៦ ០៣៧ ប័ណ្ណ៕








ពាក្យគន្លឹះ: