កិច្ចប្រតិបត្តិការនេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ រួមមាន៖
*១.ឈ្មោះ ញ៉ សុខណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
*២.ឈ្មោះ សុិន សែន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែគួរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣.ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
*៤.ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
*៥.ឈ្មោះ ធន់ ផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
*៦.ឈ្មោះ សុខ សារិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣៩កញ្ចប់ (ធំ៥) ទម្ងន់ ៨៣.១៩ក្រាម ថ្លឹងទាំងសំបកថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, ដាវដែកចំនួន ០២ដើម, ម៉ូតូចំនួន ០២គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1G-4948 និងផ្លាកលេខ ភ្នំពេញ 1KU-3592, ទូរសព្ទដៃចំនួន ០៦គ្រឿង, កាំភ្លើងកែឆ្នៃចំនួន ០១ដើម, សម្ភារៈវិចខ្ចប់និងសម្ភារប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕